usa flag bic bank
USD
Buy: 4119
Sell: 4070
thai flag bic bank
THB
Buy: 123
Sell: 122
KHR
USD
Savings Account
1.00%
0.50%
Current Active Account
1.00%
Fixed Deposit 3 Months
2.50%
2.00%
Fixed Deposit 6 Months
4.25%
4.00%
Fixed Deposit 12 Months
5.35%
5.00%
Fixed Deposit 24 Months
5.50%
5.25%
Fixed Deposit 36 Months
6.25%
6.25%
High Growth Fixed Deposit 24 Months
6.00%
Personal
Promotions
BIC Value
BIC Value provides privileges and discounts to cardholders with partner establishments like hotels, restaurants, travel and health care.
Corporate
Promotions
BIC Value
BIC Value provides privileges and discounts to cardholders with partner establishments like hotels, restaurants, travel and health care.
Exchange Rates
usa flag bic bank
USD
Buy: 4119
Sell: 4070
thai flag bic bank
THB
Buy: 123
Sell: 122
Interest Rates
Savings Account
1.00%
Current Active Account
Fixed Deposit 3 Months
2.50%
Fixed Deposit 6 Months
4.25%
Fixed Deposit 12 Months
5.35%
Fixed Deposit 24 Months
5.50%
Fixed Deposit 36 Months
6.25%
High Growth Fixed Deposit 24 Months
Saving Account
0.50%
Current Active Account
1.00%
Fixed Deposit 3 Months
2.00%
Fixed Deposit 6 Months
4.00%
Fixed Deposit 12 Months
5.00%
Fixed Deposit 24 Months
5.25%
Fixed Deposit 36 Months
6.25%
High Growth Fixed Deposit 24 Months
6.00%
2024.02.19
ធនាគារ B.I.C (Cambodia) Plc. និង KESS INNOVATION Plc. ចុះហត្ថាលេខាលើអនុសារណៈយោគយល់គ្នា លើវិសាលភាពបច្ចេកវិទ្យាបែបឌីជីថល
ភ្នំពេញថ្ងៃទី ៧ ខែសីហា​ ឆ្នាំ២០២៣ ធនាគារ ប៊ីអាយស៊ី និង ក្រុមហ៊ុន KESS INNOVATION Plc. បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីពង្រីកវិសាលភាពបច្ចេកវិទ្យាឌីជីថលដ៏ថ្មីទំនើប​សម្រាប់អតិថិជន តំណាងដោយលោក បណ្ឌិត ហុង សុខឡេង នាយកប្រតិបត្តិធនាគារ ប៊ីអាយស៊ី និងលោក ប៉េះ គឹមស៊្រាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន KESS Innovation Plc.។ ធនាគារ ប៊ីអាយស៊ី តែងតែខិតខំស្វែងរកនូវមធ្យោបាយ ក្នុងការបង្កើនប្រសិទ្ធភាព និងដំណោះស្រាយដើម្បីជាជំនួយដល់អតិថិជនរបស់ខ្លួនក្នុងការទូទាត់ និងគ្រប់គ្រងសាច់ប្រាក់។ លោកបណ្ឌិត ហុង សុខឡេង នាយកប្រតិបត្តិធនាគារ ប៊ីអាយស៊ី បានថ្លែងក្នុងឱកាសនោះផងដែរថា “កិច្ចសហប្រតិបត្តិការនេះ ជាលទ្ធផលនៃទស្សនវិស័យ និងការប្តេជ្ញាក្នុងការផ្តល់ជូននូវ ភាពកាន់តែងាយស្រួល និងសុវត្ថិភាពនៃសេវាធនាគារបែបឌីជីថល ព្រមទាំងភាពច្នៃប្រឌិត និងជំនាញនៃដំណោះស្រាយបចេ្ចកវិទ្យា។” គួរបញ្ជាក់ផងដែរថា ធនាគារ BIC គឺជាធនាគារពាណិជ្ជដែលផ្តល់ជូននូវវិសាលភាពពេញលេញនៃសេវាកម្មធនាគារដែលគ្របដណ្តប់លើសេវាកម្មធនាគារបុគ្គល និងធនាគារសាជីវកម្ម អតិថិជន High-Net-Worth និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អតិថិជន។ ដោយបានដំណើរការអស់រយៈពេល ៥ ឆ្នាំរហូតមកដល់ពេលនេះ ធនាគារពង្រីកបានពង្រីកនូវបណ្តាញសាខារបស់ខ្លួនដើម្បីបម្រើសេវាកម្មជូនអតិថិជនឱ្យកាន់តែទូលំទូលាយ។ ជាមួយនឹង សេវាធនាគារតាមទូរស័ព្ទដៃ BIC Mobile អតិថិជនធនាគារ BIC អាចរីករាយក្នុងការប្រើប្រាស់សេវាកម្មធនាគារទូលំទូលាយដូចជា បង់វិកយបត្រផ្សេងៗ ផ្ញើប្រាក់ទៅគ្រប់គណនីធនាគារដែលជាសមាជិកបាគង និង ស្កេន KHQR ដោយមិនគិតថ្លៃសេវាទូទាំងប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទគ្រប់ប្រព័ន្ធ។ ប្រសិនបើលោកអ្នកមិនទាន់មានគណនី BIC លោកអ្នកក៏អាចបើកគណនី (BIC Digital Account) បានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែតម្លើង (download) កម្មវិធីធនាគារតាមទូរស័ព្ទដៃ BIC Mobile ពី App Store ឬ Google Play Store។ ក្រៅពីបណ្ណឥណពន្ធ BIC Debit Mastercard ហើយឆាប់ៗខាងមុខនេះធនាគារនឹងដាក់ដំណើរការ បណ្ណឥណទាន BIC Credit Mastercard អតិថិជនអាចរីករាយនូវអត្ថប្រយោជន៍ ក្នុងការទូទាត់ទំនិញតាមអនឡានទូទាំងពិភពលោក រួមទាំងការផ្តល់ជូននូវប្រម៉ូសិនជាច្រើនសន្ធឹកសន្ធាប់។ លោក ប៉េះ គឹមស៊្រាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន KESS Innovation Plc. បន្ថែមថា “បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរយៈពេលបីឆ្នាំ យើងជឿជាក់ថាទីផ្សារ (កម្ពុជា) ឥឡូវនេះមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការប្រើផលិតផលពិសេសរបស់យើង៖ KESS CHAT KESS CHAT ភ្ជាប់កសិករ និងអ្នកប្រើប្រាស់ក្នុងស្រុក អ្នកលក់ទៅកាន់អ្នកផ្គត់ផ្គង់ ដើម្បីទទួលបាន WeChat/Alipay/Visa Card/Mastercard KESS INNOVATION Plc. ត្រូវបានបង្កើតឡើងដោយក្រុមសហគ្រិន និងជាក្រុមហ៊ុនរបស់កម្ពុជា ១០០% ក្នុងគោលបំណងជួយអាជីវកម្មឱ្យមានភាពរីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដំណោះស្រាយទូទាត់សាជីវកម្ម Fintech របស់ក្រុមហ៊ុនសម្រាប់ការទូទាត់តាមទូរស័ព្ទត្រូវបានគេហៅថា KESS Innovation Pay ព្រមទាំង មុខងារផ្សេងៗទៀតរួមមាន សេវាដឹកជញ្ជូន ការទូទាត់វិក្កយបត្រទឹក/អគ្គិសនី និងមុខងារជជែកតាមអ៊ីនធឺណិត។