ធនាគារ ប៊ីអាយស៊ី ដាក់សម្ពោធជាផ្លូវការបណ្ណឥណទាន BIC Credit Mastercard សម្រាប់អតិថិជន
រាជធានីភ្នំពេញ ថ្ងៃទី 27 ខែតុលា ឆ្នាំ 2023៖ ធនាគារ ប៊ីអាយស៊ី ដែលជាធនាគារកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា បានប្រកាសដាក់សម្ពោធជាផ្លូវការនូវ បណ្ណឥណទាន BIC Credit Mastercard ដែលជាផលិតផលដ៏ថ្មីស្រឡាងមួយ និងផ្តល់ជូននូវជម្រើសនៃការទូទាត់ប្រាក់ដែលទំនើប សុវត្ថិភាព ងាយស្រួល ចំណាយមុនទើបបង់ប្រាក់តាមក្រោយ។ ព្រឹត្តិការណ៍ដាក់សម្ពោធជាផ្លូវការនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Fairfield by Marriott Phnom Penh ដោយមានវត្តមានចូលរួមពីគណៈគ្រប់គ្រងរបស់ធនាគារ ប៊ីអាយស៊ី ក្រុមហ៊ុនMastercard ភ្ញៀវកិត្តិយស និងអតិថិជនផងដែរ។
បណ្ណឥណទាន BIC Credit Mastercard ផ្តល់ជូនជាជម្រើសបីប្រភេទ៖ Classic, Gold និង Platinum។ បណ្ណឥណទាននីមួយៗមានលក្ខណៈពិសេស និងអត្ថប្រយោជន៍ផ្សេងៗគ្នា ដែលសាកសមនឹងតម្រូវការ និងចំណូលចិត្តនៃអតិថិជន។ បណ្ណឥណទាន BIC Credit Mastercard អនុញ្ញាតឱ្យអតិថិជនអាចរីករាយជាមួយនឹងបទពិសោធន៍ទូទាត់ប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល សុវត្ថិភាព ព្រមទាំងទទួលបានអត្ថប្រយោជន៍ត្រឡប់មកវិញជាច្រើនសន្ធឹកសន្ធាប់ មិនថាជាការទូទាត់តាមអនឡាញ ឬនៅតាមបណ្តាហាងជាដៃគូ គ្រប់ទីកន្លែងទូទាំងពិភពលោក។
លោកបណ្ឌិត ហុង សុខឡេង នាយកប្រតិបត្តិរបស់ធនាគារ ប៊ីអាយស៊ី មានប្រសាសន៍ថា ការដាក់សម្ពោធជាផ្លូវការនូវបណ្ណឥណទាន BIC Credit Mastercard នេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់ធនាគារ ប៊ីអាយស៊ី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងឆ្លើយតបតាមតម្រូវការទីផ្សារបែបឌីជីថល។ លោកបានបន្ថែមថា ធនាគារ ប៊ីអាយស៊ី អាចសម្រេចបាននូវកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ ក៏ដោយសារតែការអនុវត្តយុទ្ធសាស្ត្រឌីជីថលរូបនីយកម្មរបស់ខ្លួន ក៏ដូចជាការទទួលបាននូវជំនឿទុកចិត្ត និងការគាំទ្រពីភាគទុនិក គណៈគ្រប់គ្រង ភាគីពាក់ព័ន្ធ និងអតិថិជនផងដែរ។ លើសពីនេះទៅទៀត ធនាគារ ប៊ីអាយស៊ី ក៏បានដាក់ដំណើរការរួចជាស្រេចទៅហើយនូវបណ្ណឥណពន្ធ BIC Debit Mastercard បណ្ណនិមិត្ម BIC Virtual Mastercard ព្រមទាំងកម្មវិធី BIC Mobile app ដែលអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុដូចជា ការទូទាត់តាម KHQR ការផ្ទេរប្រាក់ទៅកាន់ធនាគារផ្សេងៗក្នុងស្រុកតាមរយៈបាគងដោយឥតគិថ្លៃសេវា ការទូទាត់ថ្លៃសេវាសាធារណៈយ៉ាងច្រើន ក៏ដូចជាការទិញទំនិញ online ជាដើម។ អ្វីដែលកាន់តែពិសេសនោះគឺ អតិថិជនអាចបើកគណនី BIC Digital Account តាមរយៈកម្មវិធី BIC Mobile app បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។
លោកបណ្ឌិត សុខឡេង មានប្រសាសន៍បន្តថា “បណ្ណឥណទាន BIC Credit Mastercard ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការដែលមានការវិវត្តឥតឈប់ឈរពីសំណាក់អតិថិជនរបស់ធនាគារ ដែលកំពុងតែស្វែងរកបទពិសោធន៍ប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី ប្រកបដោយសុវត្ថិភាព ងាយស្រួល ទំនើប ចំណាយមុនទើបបង់ប្រាក់តាមក្រោយ។ យើងពិតជាមានមោទនភាពជាខ្លាំង ដែលបានធ្វើការចាប់ដៃគូសហការជាមួយ ក្រុមហ៊ុន Mastercard ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងវិស័យទូទាត់ប្រាក់ ដើម្បីផ្តល់ជូននូវផលិតផលនេះដល់អតិថិជនរបស់យើង។ យើងជឿជាក់ថា បណ្ណឥណទាន BIC Credit Mastercard នឹងបន្តលើកកម្ពស់បែបបទនៃការរស់នៅប្រកបដោយភាពស៊ីវីល័យ និងផ្តល់ភាពពេញចិត្តដល់អតិថិជនរបស់ធនាគារ”។
ដើម្បីអបអរសាទរការដាក់សម្ពោធជាផ្លូវការនេះ ធនាគារ ប៊ីអាយស៊ី នឹងផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ បណ្ណឥណទាន BIC Credit Mastercard។ អតិថិជននឹងទទួលបានសាច់ប្រាក់ត្រឡប់មកវិញ 20% លើប្រតិបត្តិការទូទាត់ទូទាំងពិភពលោក។ លើសពីនេះទៅទៀត អតិថិជនក៏នឹងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនដូចជា៖
- រថយន្ត Ford Ranger ថ្មីស្រឡាង
- កញ្ចប់ដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុប
- កញ្ចប់ដំណើរកម្សាន្តទៅកាន់ប្រទេសឌូបៃ
- ទូរស័ព្ទ iPhone 15 Pro Max ថ្មីស្រឡាង
- កង់ Giant
- កញ្ចប់ដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី
- មិនគិតថ្លៃសេវាប្រចាំឆ្នាំលើបណ្ណឥណទាន BIC Credit Mastercard Platinum ពេញមួយជីវិត
View Original Story