ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក បានចូលរួមបរិច្ចាគថវិការចំនួន ១០ម៉ឺន ដុល្លារ
លោកឧកញ្ញ៉ា យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក បានចូលរួមបរិច្ចាគថវិការចំនួន ១០ម៉ឺន ដុល្លារ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ក្នុងប្រទេសកម្ពុជា។
នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ ធនាគារ ប៊ីអាយស៊ី (ខេមបូឌា) ប៊ែង ម.ក បានបរិច្ចាគនូវថវិកាចំនួន ១០ម៉ឺន ដុល្លារ ដើម្បីគាំទ្រនិងផ្តល់ជាជំនួយទៅដល់ក្រុមគ្រួសារ និងសហគមន៍ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងប្រទេស។ ទាំងនេះគឺជាគោលបំណងរបស់ធនាគារក្នុងការចូលរួមចំណែកទៅដល់សុខសុវត្ថិភាព ការរួចផុតពីផលលំបាក និង សុខុមាលភាពរបស់ប្រជាជននៃតំបន់ដែលកំពុងតែរងគ្រោះ។
ការបរិច្ចាគគឺធ្វើឡើងតាមរយៈរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
View Original Story