គណនីសន្សំ

ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក យើងខ្ញុំមានការផ្តល់ជូននូវសេវាកម្ម ដែលសមស្របនឹងតម្រូវការរបស់លោកអ្នក រួមទាំងមានសុវត្ថិភាពផងដែរ។ ការធ្វើប្រតិបត្តិការធនាគារប្រកបដោយភាពងាយស្រួល និងទទួលបានប្រាក់ចំណេញខ្ពស់សម្រាប់ប្រាក់បញ្ញើ របស់លោកអ្នកនឹងអាចធានាបានថាសាច់ប្រាក់របស់លោកអ្នកនឹងមានសុវត្ថិភាពជាមួយធនាគារយើងខ្ញុំ។

គណនីចរន្ត

គណនីបញ្ញើមានកាលកំណត់

គណនីសន្សំ

គណនីសន្សំ

គណនីសន្សំរបស់ធនាគារយើងខ្ញុំផ្ដល់ជូនលោកអ្នកនូវវិធីងាយស្រួលបំផុតក្នុងការគ្រប់គ្រងនិងចាត់ចែងសាច់ប្រាក់របស់លោកអ្នកហើយទទួលបានការប្រាក់ប្រចាំថ្ងៃដែលត្រូវទូទាត់ជូនប្រចាំខែ។លោកអ្នកមានប្រាក់ត្រឹមតែ១០ដុល្លារអាមេរិក ដើម្បីបើកគណនីសន្សំមួយមានន័យថាលោកអ្នកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសុវត្ថិភាពផ្នែកហិរញ្ញវត្ថុនាពេលអនាគត។

  KHR USD THB
ប្រាក់បើកគណនីដំបូង 40,000 10 300
សមតុល្យអប្បបរមា 20,000 5 150
អត្រាការប្រាក់ 1.00% 0.50% 0.50%
កម្រៃសេវាសម្រាប់ការបិទមុនកំណត់(ក្នុងរយៈពេល៦ខែ) 40,000 10 300
កម្រៃសេវាលើភាពអសកម្ម (គ្មានប្រតិបត្តិការលើសពី៦ខែ) Free Free Free
កម្រៃសេវាសម្រាប់ការបាត់បង់សៀវភៅគណនី 40,000 10 300

គណនីចរន្ត

គណនីចរន្តរបស់ធនាគារ​ ប៊ី​ អាយ​ សីុ​​(ខេមបូឌា)​​ ប៊ែង​​ ក.ម ផ្តល់ជូនលោកអ្នកនូវ​មូលប្បទានបត្រ័ ដែលជួយសម្រួលដល់លោកអ្នកក្នុងការទូទាត់ផ្សេង ក្នុងស្រុកប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
លោកអ្នកអាចធ្វើការទូទាត់សាច់ប្រាក់តាមវិធីងាយស្រួល និងឆាប់រហ័សដោយប្រើប្រាស់មូលប្បទានបត្រ័ដែលផ្តល់ដោយធនាគារ​ ប៊ី​ អាយ​ សីុ​​(ខេមបូឌា)​​ ប៊ែង​​ ក.ម ដោយលោកអ្នកមិនចាំបាច់មកធនាគារដើម្បីដោះស្រាយទូទាត់ផ្ទាល់នោះទេ។


  KHR USD THB
ប្រាក់បើកគណនីដំបូង 2,000,000 500 15,000
សមតុល្យអប្បបរមា 200,000 50 1,500
អត្រាការប្រាក់ N/A N/A N/A
កម្រៃសេវាកម្មរៀងរាល់ ៦ខែ 40,000 10 300
ការបញ្ជាក់តុល្យភាព 40,000 10 300

គណនីបញ្ញើមានកាលកំណត់

គណនីបញ្ញើមានកាលកំណត់ផ្តល់ជូនដំណោះស្រាយដ៏ល្អបំផុតសម្រាប់ការរកការប្រាក់ចំណេញដោយប្រើសាច់ប្រាក់។ លោកអ្នកទទួលបានជម្រើសក្នុងការដាក់ប្រាក់បញ្ញើមានកាលកំណត់ហើយជម្រើសនីមួយៗនឹងផ្តល់ជូននូវអត្ថប្រយោជន៍ត្រឡប់មកវិញខុសៗគ្នាជូនលោកអ្នក។ ជម្រើសនៃរយៈពេលកំណត់សម្រាប់ប្រាក់បញ្ញើរបស់លោកអ្នកចាប់ពី ៣ខែ រហូតដល់ ៣៦ខែ ស្របពេលដែលលោកអ្នកទទួលបានអត្រាការប្រាក់ខ្ពស់ផងដែរ។

  KHR USD THB
គណនីមានកាលកំណត់ 3 ខែ 2.50% 2.00% 1.00%
គណនីមានកាលកំណត់ 6 ខែ 3.50% 3.00% 2.00%
គណនីមានកាលកំណត់ 12 ខែ 5.00% 4.50% 3.00%
គណនីមានកាលកំណត់ 24 ខែ 5.50% 5.00% 3.00%
គណនីមានកាលកំណត់ 36 ខែ 6.50% 6.00% 3.50%
Copyright © 2018 B.I.C (Cambodia) Bank PLC.