ឥណទានសាជីវកម្ម

អាជីវកម្មដែលធំ ឬតូច វាត្រូវការដើមទុនដើម្បីបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុន ។ ជាមួយនឹងធនាគារ ប៊ី អាយ ស៊ី (ខេមបូឌា) ប៊ែង ម.ក យើងផ្តល់នូវភាពងាយស្រួល និងវិធីងាយស្រួល សម្រាប់អ្នកដើម្បីបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុន រួមជាមួយនឹងការយល់ដឹងពីអាជីវកម្មរបស់អ្នក ។ សម្រាប់ព័ត៌មានបន្ថែមអំពីប្រាក់កម្ចីសាជីវកម្ម សូមទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់យើងខ្ញុំនៅក្នុងម៉ោងធ្វើការ ។

ឥណទានសហគ្រាសខ្នាតតូចនិងមធ្យម

ឥណទានរយះពេលខ្លី

ឥណទានរយះពេលវែង

ឥណទានសហគ្រាសខ្នាតតូចនិងមធ្យម

ពង្រីកក្រុមហ៊ុនរបស់លោកអ្នក ជាមួយឥណទានសហគ្រាសខ្នាតតូច និងមធ្យមរបស់យើង។ គ្រប់ប្រភេទឥណទានរបស់យើង ផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ហើយយើងនឹងសម្របសម្រួលដើម្បីបំពេញតាមតម្រូវការអាជីវកម្មតែមួយគត់របស់លោកអ្នក ។ លោកអ្នកអាចសងប្រាក់កម្ចីក្នុងកំឡុងពេលចន្លោះពីមួយទៅប្រាំបីឆ្នាំ ។ ប្រាក់កម្ចីនេះអាចត្រូវបានប្រើជាមូលធនទុនបង្វិល និងសាច់ប្រាក់ងាយស្រួលសម្រាប់ប្រតិបត្តិការអាជីវកម្ម។

ឥណទានរយះពេលខ្លី

កម្ចីរយៈពេលខ្លី គឺជាកម្ចីដែលអាចទូទាត់បានក្នុងរយៈពេលមួយឆ្នាំ ។ វាត្រូវបានប្រើប្រាស់ជាចម្បងក្នុងការគាំទ្រដល់លំហូរសាច់ប្រាក់ និងលំហូរសាច់ប្រាក់ក្នុងអាជីវកម្មដែលមានការរីកចម្រើន ជាពិសេសការចំណាយប្រតិបត្ដិការ ទុនបង្វិល ការទិញវត្ថុធាតុដើម ឬសម្ភារៈផ្សេងៗ ។

ឥណទានវិបារូបរ៍ គឺប្រភេទឥណទានដែលត្រូវបានផ្តល់ឱ្យក្នុងរយៈពេលច្បាស់លាស់ និងអាចសងបានតាមតម្រូវការ ។ អតិថិជនត្រូវបានអនុញ្ញាតឱ្យដកប្រាក់លើសពីសមតុល្យឥណទាន ដែលមាននៅក្នុងគណនីចរន្តរបស់អតិថិជន រហូតដល់កម្រិតនៃទំហំឥណទានដែលបានព្រមព្រៀងគ្នា គ្រប់ពេលរហូតដល់កាលបរិច្ឆេទជាក់លាក់ ឬកាលបរិច្ឆេទពិនិត្យឡើងវិញ ។ ការប្រាក់គឺត្រូវបានគិតលើទំហំឥណទានដែលប្រើប្រាស់ ហើយអត្រាការប្រាក់ គឺអាស្រ័យលើគោលបំណងនៃការប្រើប្រាស់ឥណទាន ទ្រព្យដាក់ធានាមកកាន់ធនាគារ ហើយតម្លៃនៃគណនី ។

ឥណទានអាជីវកម្មរយៈពេលខ្លី គឺជាប្រភេទឥណទានរយៈពេលខ្លីមួយដែលត្រូវបានគេចាត់ទុកថាជាប្រាក់ដើមទុន ដែលអនុញ្ញាតិឱ្យអាជីវកម្មខ្ចីប្រាក់តាមតម្រូវការ សម្រាប់ជាទុនបង្វិលដល់តម្រូវការ
មូលធន និងប្រតិបត្តិការបន្ត ។ ភាគច្រើនឥណទានប្រភេទនេះកំពុងប្រើប្រាស់ដើម្បីទូទាត់ផលិតផលនាំចូល ទិញវត្ថុធាតុដើម ។ល។

ឥណទានរយះពេលវែង

ធនាគារ ប៊ី អាយ ស៊ី (ខេមបូឌា) ប៊ែង ម.ក ផ្តល់ដល់មុខជំនួញជាមួយនិងទុនបង្វិលដែលអាចទូទាត់សងផ្ដាច់បានក្នុងរយៈពេលយូរលើសពីរយៈពេល ៥ ឆ្នាំ ។ នេះអាចប្រើដើម្បីទិញទំនិញស្តុក ឬឧបករណ៍
សម្ភារៈ ដែលបន្ទាប់មកអាចត្រូវបានប្រើ ដើម្បីបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់អាជីវកម្ម ។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្ចីមានរយៈពេលវែង សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនរបស់យើង ក្នុងម៉ោងធ្វើការ ។
Copyright © 2018 B.I.C (Cambodia) Bank PLC.